Life Style

វិធីដ៏ឆ្លាតវៃក្នុងការប្រើប្រាស់ Baking Soda ក្នុងសួនច្បារ

១. អាចធ្វើអោយផ្ការីកស្កុះស្កាយ

មានផ្កាមួយចំនួនដែលលូតលាស់ល្អនៅលើដីដែលមានជាតិ អាល់កាឡាំងរួមទាំងជាតិ geraniums, hydrangeas និង begonias ជាដើម។ Baking Soda មានជាតិអាល់កាឡាំង ដូច្នេះការស្រោចទឹករុក្ខជាតិជាមួយនឹង Baking Soda ជួយអោយរុក្ខជាតិលូតលាស់ល្អ។ យើងត្រូវលាយទឹកពីរលីត្រជាមួយ Baking Soda មួយស្លាបព្រាបាយ។ ប្រើវីធីនេះជារៀងរាល់មួយខែម្តងដើម្បីទទួលបានលទ្ធផលល្អបំផុត។

encourage-blooms

២.​ ការពារជំងឺផ្សិត

មេរោគផ្សិតនឹងបង្កភាពមិនល្អដល់សួនច្បាររបស់អ្នក ហើយវាអាចពិបាកដោះស្រាយជាទីបំផុត។ Baking Soda មិនអាចសម្លាប់ផ្សិតដែលមានស្រាប់នោះទេ ប៉ុន្តែវានឹងការពារកុំឱ្យផ្សិតកើនឡើងនៅពេលអនាគត។ ដើម្បីប្រើប្រាស់ Baking Soda ទប់ស្កាត់និងមេរោគផ្សិត អ្នកត្រូវមានទឹកក្តៅចំនួន មួយភាគបួន សាប៊ូលាងចាន ពីរទៅបីដំណក់ និង Baking Soda ១ស្លាបព្រាកាហ្វេ។ ផ្សំគ្រឿងទាំងអស់ទៅក្នុងចានមួយ បន្ទាប់មកចាក់ចូលទៅក្នុងដបបាញ់។ ក្រឡុកវាអោយបានសប់ បន្ទាប់មកបាញ់សូលុយស្យុងនេះទៅលើរុក្ខជាតិរបស់អ្នកនៅពេលព្រឹក​ដែលមានសីតុណ្ហភាពទាប។ អ្នកត្រូវប្រាកដថា អ្នកបានបាញ់កំពូលនិងបាតស្លឹករុក្ខជាតិដើម្បីផ្តល់នូវការគ្របដណ្តប់ពេញលេញដល់រុក្ខជាតិ។

៣.​សំអាតស្លឹកនៃរុក្ខជាតិ

យើងទាំងអស់គ្នាប្រាកដជាបានដឹងអំពីរស្មីសំយោគនៅក្នុងមេរៀនវិទ្យាសាស្ត្រនៅសាលារបស់យើងរួចហើយ។ រុក្ខជាតិមិនអាចរស់បានទេ បើគ្មានការធ្វើរស្មីសំយោគហើយការធ្វើបែបនេះបានពួកវាត្រូវការពន្លឺព្រះអាទិត្យ។ ដើម្បីជួយឱ្យរុក្ខជាតិស្រូបយកពន្លឺព្រះអាទិត្យបានច្រើនបំផុត អ្នកគួរតែប្រាកដថាស្លឹករបស់វាមានការលាងសំអាតបានត្រឹមត្រូវ។

Comments 8

Gusion17
Gusion17 2 years ago
gg
   2 0
CowsRaisingInCambodia
CowsRaisingInCambodia 3 years ago
good
   2 0
SEN LY
SEN LY 3 years ago
hdhdhd
   2 1
SEN LY
SEN LY 3 years ago
hdhdhd
   2 0
SEN LY
SEN LY 3 years ago
rrrr
   3 0
SEN LY
SEN LY 3 years ago
yyy
   2 0
SEN LY
SEN LY 3 years ago
gg
   3 1
SEN LY
SEN LY 3 years ago
nice article
   6 0
dysolo
dysolo 3 years ago

Very Nice

   0 0
Show more