មនុស្សអត់តម្លៃ ជា សុភា

24 vistas
SHARE Media
11
Publicado en 29 Jan 2022 / En Música
Mobile Ads

⁣- បទ៖ មនុស្សអត់តម្លៃ
- ច្រៀង៖ ជា សុភា
- និពន្ធទំនុកច្រៀង និង មេឡូឌី៖ ភឹម ស៊ីញ
- សម្រួលតន្ដ្រី៖ តេង សុគន្ធ
- ក្រាហ្វិក និងកាត់ត៖ គង់ តូ
⁣Lyric
I. ក្អែកខ្មៅស្រែកខ្វកចំអករូបខ្ញុំ ថាប្រឹងទួញយំបានប្រយោជន៍អ្វី បើគេប្រាស់ព្រាត់ចោលអ្នកមានថ្មី រស់នៅរីងរៃក៏ឥតបានការ។
II. បន្តដំណើរឱ្យប្រសើរជីវិត កុំផ្ដួលផ្ដេកផ្ដិតតាមតែវាសនា តស៊ូប្រឹងប្រែងជំនះបញ្ហា ទោះបីយ៉ាងណាមានផ្លូវត្រូវចេញ។
R. ក្អែកអើយអើយក្អែកអ្នកចំអកត្រូវ ឱ្យខ្ញុំរកផ្លូវរួចផុតទោម្នេញ សាងខ្លួនជាថ្មីមានន័យឡើងវិញ ចិត្តលែងទន្ទេញរឿងឈឺទៀតហើយ។
III. អរគុណក្អែកណាស់ដាស់ផ្លាស់រូបខ្ញុំ ចាកផុតទ្រនំទឹកភ្នែកបានស្បើយ បើមានគេក្បត់ខ្ញុំសូមផ្ដាំឆ្លើយ ឈឺគ្មានន័យឡើយមនុស្សអត់តម្លៃ៕

Mostrar más
0 Comentarios sort Ordenar por