Up next


តើអាមេរិកបាត់បង់ កងទ័ពប៉ុន្មាននាក់ យន្ដហោះប៉ុន្មានគ្រឿង ក្នុងការលុកលុយកាន់កាប់អ៊ីរ៉ាក់ឆ្នាំ២០០៣?

15 Views
7s Info
10
Published on 18 Jul 2021 / In Other
Mobile Ads

អាមេរិក និងអ៊ីរ៉ាក់ ធ្លាប់ជាសត្រូវនឹងគ្នាម្ដងជាពីរដងមកហើយ ក្នុងឆ្នាំ១៩៩១ នៃរបបដឹកនាំផ្ដាច់ការដោយលោកសាដាមហូសេន ធ្វើឱ្យសហរដ្ឋអាមេរិកសម្រេចប្រកាសបង្កើតសម្ព័ន្ធមិត្តដោយមាន៣៨ប្រទេសគាំទ្រអាមេរិកចូលលុកលុយរំដោះគុយវ៉ែត ក្រោយពីអ៊ីរ៉ាក់ទទួលការថ្កោលទោស និង រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ករណីឈ្លានពានប្រទេសគុយវ៉ែត។ កាលនោះក្នុងរដ្ឋការរបស់លោក ចច W.H ប៊ូស គឺអាមេរិកប្រើពេលតែ១០០ម៉ោងទេ ដោយបង្ខំអ៊ីរាក់ដកកងទ័ពចេញវិញ ។ យ៉ាងណា សង្រ្គាម រវាងសម្ព័ន្ធមិត្ត វាយ អ៊ីរ៉ាក់ បណ្ដាលឱ្យ ពលរដ្ឋក្រុមសម្ព័ន្ធមិត្តស្លាប់ជិត៣០០នាក់ ខណៈអ៊ីរ៉ាក់ បាត់បង់ពលរដ្ឋខ្លួនប្រមាណ២៥០០០នាក់ទៅ៥០០០០នាក់ ប្រជាពលរដ្ឋអ៊ីរ៉ង់របួសយ៉ាងដំណំ យន្ដហោះចម្បាំងសម្ព័ន្ធមិត្តខូចខាតអស់៧៥គ្រឿង ចំណែក១១០គ្រឿងនៃយន្ដហោះអ៊ីរ៉ាក់ត្រូវបានបំផ្លាញ។ ភាគី គុយវ៉ែតជាប្រទេសដែលរងការទន្រ្ទានឯណោះវិញបាត់បង់ជីវិតមនុស្សជិត៥០០០នាក់ និងសព្វាវុធរាប់ពាន់ដើម។ ប៉ុន្ដែមួយករណីនៃសង្គ្រាមនេះ អ៊ីរ៉ាក់មិនរាងចាលទេ ១៣ឆ្នាំក្រោយមក ប្រទេសមួយក្រោមការដឹកនាំរបស់បុរសខ្លាំងសាដាមហ៊ូសេន ក៏ត្រូវបានវាយលុកយ៉ាងចាស់ដៃពីសំណាក់សត្រូវចាស់របស់ខ្លួន ហើយឈានដល់ការដួលរលំនៃអំពើផ្ដាច់ការសាដាមហ៊ូសេន។

Show more
0 Comments sort Sort By

Up next