Up next


រដ្ឋប្រហារលើកនេះជាឱកាសចុងក្រោយនៃប្រជាធិបតេយ្យភូមា

15 Views
7s Info
10
Published on 19 Jul 2021 / In Other
Mobile Ads

ដើមខែកុម្ភៈ យោធាភូមាបានរឹបអូសអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត លោក ស្រីអ៊ុងសានស៊ូជីដែលធ្វើឱ្យប្រទេសភូមាធ្លាក់ចូលក្នុងយុគសម័យដ៏ស្រពេចស្រពិលមួយ។ ប៉ុន្ដែប្រជាជនភូមាបានបដិសេធយ៉ាងម៉ឺងម៉ាត់មិនទទួលស្គាល់របបយោធានោះទេ ពួកគេសម្រេចចិត្តពហិការការរស់នៅក្នុងរបបនេះដោយដើរតាមដងផ្លូវប្រឆាំងនឹងការដឹកនាំប្រទេសរបស់បួកយោធា ហើយតម្កដល់ជីវិតរបស់ពួកគេក្នុងខ្សែគ្រោះថ្នាក់ជួរមុខដើម្បីអនាគតអ្នកជំនាន់ក្រោយរបស់ពួកគេ។ ទាំងនេះគឹជាអ្វីដែលនិពន្ធនាយកសារព័ត៌មាន អ៊ីរ៉ាវ៉ាឌីលោក Kyaw Zwa Moeបាន បារម្ភខ្លាំងបំផុតហើយបានសរសេរវិចារណកថាមួយសម្រាប់អង្គភាពនេះតាំងតែពីខែតុលាឆ្នាំ២០១៩ ពោលលោកព្យាករណ៍ថា ក្រុមយោធានៅក្នុងប្រទេសភូមាកំពុងតែមានផែនការ បន្ទាប់ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្រោយពីអាចបរាជ័យក្នុងការបោះឆ្នោតសារជាថ្មី។
#Myanmar #Analysis

Show more
0 Comments sort Sort By

Up next