REPORTER 03 អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា«រឿងបដាចារ»របស់ Sastra Film
អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ប្រត្តិកម្មនឹងផលិតកម្មសាស្រ្តា ក្រោយបង្កោះផុសស្ទើរឿង បដាចារ ដោយមានមនុស្សស្រីគ្រោងស្បង់ជីវ ដោយលោកបានលើកឡើងថា ពិបាកទទួលយកសម្រាប់ការយកតួអង្គព្រះពុទ្ធក្តី ឬព្រះសង្ឃក្តី គួរតែប្រុងប្រយ័ត្នជាទីបំផុត។
ផលិតកម្មសាស្ត្រាហ្វៀមនៅថ្ងៃនេះ បានបង្ហោះផុសស្ទើ និងព័ត៌មានមួយចំនួនដោយរៀបរាប់ថា «កាន់តែកៀកជិតដល់ថ្ងៃរឿង«បដាចារ»ចាក់ផ្សាយក្នុងកម្មវិធីទស្សនាភាពយន្តសាស្ត្រាហ្វៀម(Sastra Film App ដែលត្រៀមចាក់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ តាមការបញ្ជាក់របស់ផលិតកម្មសាស្ត្រា(Sastra Film)ក្រោយទទួលបានសិទ្ធផលិតជាខ្សែរឿងភាគថ្ងៃនេះសារព័ត៌មានសិល្បៈញូហ៍(The Selapak News) នឹងបង្ហាញពីវត្តមានរបស់តារាប្រុសស្រីដែលបានចូលរួមសម្ដែងក្នុងភាពយន្តភាគមួយនេះ។» អបជាមួយនឹងរូបភាពមួយចំនួន ក្នុងនោះមានកញ្ញា នី មុន្នីនាថ ជាតួនាងបដាចារ ក្នុងនោះនាងបានគ្រងស្បង់ជីវ ។
ក្រោយមានការផុសផ្សាយ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ផុសនៅលើបណ្ដាញសង្គមរបស់លោកដែរថា«មានបងប្អូនយើងផ្ញើរូបនេះមកសួរខ្ញុំ។...ចង់យ៉ាងម៉េចទៀតហើយ តាមមើលប្រហែលពិបាកទទួលយកទៀតហើយ។សម្រាប់ការយកតួអង្គព្រះពុទ្ធក្តី ឬព្រះសង្ឃក្តី គួរតែប្រុងប្រយ័ត្នជាទីបំផុត។ម្យ៉ាងស្នើឱ្យបានការឆ្លងកាត់គណៈកម្មាធិការជំនាញផង ព្រោះតាមខ្ញុំសង្កេតកន្លងមក ភាគច្រើនមិនសូវចំណេញសោះ។
ខ្ញុំនៅតែផ្តាំថា «សូមកុំស្មោះបែបខ្លាឃ្មុំ»✔»៕