Up next


រឿងអាស្រូវចិនរំលោភសិទ្ធិមនុស្សបង្កឱ្យផ្ទុះសង្គ្រាមពាក្យសម្ដីក្នុងជំនួបលើកដំបូងអាមេរិក-ចិន

16 Views
7s Info
10
Published on 05 Jul 2021 / In News & Politics
Mobile Ads

ទស្សនកិច្ចរបស់លោកវ៉ាងយីទីប្រឹក្សារដ្ឋចិន និង ជារដ្ឋមន្រ្ដីការបទេស ទៅកាន់ទឹកដីសហរដ្ឋអាមេរិកលើកដំបូងសម្រាប់រដ្ឋការរបស់លោកបាយដិនបានបង្ហាញកាន់តែខ្លាំងឡើងថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរគឺមានភាពអាប់អួរណាស់។ ជួបមុខគ្នាជាផ្លូវការបើកការសន្ទនាមិនបានប៉ុន្មាននាទីផង ប្រមុខការទូតកំពូលនៃប្រទេសទាំងពីរប៉ះទង្គិចពាក្យសម្ដីគ្នាតែម្ដង រហូតធ្វើឱ្យភាគីខាងចិនក្ដៅចិត្ត និង ស្លឹកត្រចៀក សម្រេចចិត្តចង់ដើរចេញពីកិច្ចប្រជុំទ្វេភាគីនោះ ។ ចិនហៅសកម្មភាពបដិសណ្ឋារកិច្ចរបស់អាមេរិកថាជាការមើលងាយដល់ខ្លួន ប៉ុន្ដែអ្វីដែលធ្វើឱ្យចិនខឹងខ្លាំងដល់ថ្នាក់នេះក៏ព្រោះតែសហរដ្ឋអាមេរិកដាក់ការស្ដីបន្ទោសចិនយ៉ាងចំពោះមុខក្នុងសំណុំរឿងរំលោភសិទ្ធិមនុស្ស។ ភាគីខាងចិនមិនបានឆ្លើយតបនឹងសំណួរទេ គឺវាយបកដោយការព្រមានខ្លាំងៗតែម្ដង។
#China #US #Diplomatic_Difference

Show more
0 Comments sort Sort By

Up next