សូមពូៗថ្នាក់លើជួយរកយុត្តិធម៌អោយបងស្រីខ្ញុំផង
សូមពូៗថ្នាក់លើជួយរកយុត្តិធម៌អោយបងស្រីខ្ញុំផង
នៅមុននេះបន្តិចនារីរងគ្រោះដែលមានហ្វេសបុកឈ្មោះ Ny Ko បានបង្ហោះសារដើម្បីស្នើសុំថ្នាក់ជួយរកយុត្តិធម៌ជូននាង នាងបានសរសេររៀបរាប់ថា« សូមពូៗថ្នាក់លើជួយរកយុត្តិធម៌អោយបងស្រីខ្ញុំផង»។ យ៉ាងនេះក្ដីសាធារណៈជនជាច្រើនបានចែករំលែកសាររបស់នាង ជាមួយនឹងស្នើបន្តអោយរកយុត្តិធម៌ជូននាងផងដែរ។ សូមជម្រាបជូនថា នារីម្នាក់រងរបួសហូរឈាមពេញខ្លួន ដោយចោទប្រកាន់ថា មន្ត្រីនគរបាលម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា បានវាយក្បាល នឹងវិទ្យុទាក់ទង នៅវេលាម៉ោង៨យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យ និងផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព នៅម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mo Nich អះអាងជាបងស្រីជនរងគ្រោះ បានអោយដឹងថា ប្អូនស្រីខ្លួនជិះម៉ូតូដែលបុរសម្នាក់ជាអ្នកឌុប ដោយមិនមានពាក់មួកសុវត្ថិភាព ពេលដល់គោលដៅត្រួតពិនិត្យ ឃើញដូចច្នោះ បុរសនោះ ក៏ជិះម៉ូតូមកក្រោយវិញ ស្រាប់តែមន្ត្រីនគរបាលមួយរូប ចាប់ឃាត់ តែចាប់មិនជាប់ ក៏បានវាយនឹងវិទ្យុទាក់ទង បណ្តាលអោយបែកក្បាលហូរឈាម ។
គណនីហ្វេសប៊ុកឈ្មោះ Mo Nich បន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មិនអោយទៅទេ ដោយរង់ចាំការអនុញ្ញាតពីមេ ជាមុនសិន ហើយថែមទាំងនិយាយថា នារីរងគ្រោះ សម្តែង តែប៉ុណ្ណោះ៕