អតីតរដ្ឋទូតអាមេរិកប្រាប់លោកបាយដិនថាត្រូវជួយពលរដ្ឋភូមាដណ្ដើមឱ្យបានប្រជាធិបតេយ្យគឺដើម្បីអាស៊ានទាំងមូល
0
0
8 Views
Published on 14 Jul 2021 / In
Other
ប្រជាជនភូមាបានធ្លាក់ក្នុងថ្លុងឈាមដោយការបាញ់សម្លាប់ពីសំណាក់ពួកយោធានៃរដ្ឋប្រហារថ្ងៃទី១ កុម្ភៈដឹកនាំដោយឧត្តមសេនីយ៍មីនអ៊ុងឡាំងគឺស្លាប់ជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី២៧ កុម្ភៈនេះ សេចក្ដីរាយការណ៍នៃសារព័ត៌មានជាច្រើនបាន ចុះផ្សាយថាបាតុករស្លាប់នៅទូទាំងប្រទេសដោយការបង្រ្កាបរបស់ ពួកយោធារហូតដល់ទៅ៩១នាក់។ សារព័ត៌មានDaily Mirrorចុះផ្សាយថា វាជាថ្ងៃដ៏បង្ហូរឈាមបំផុតទៅលើបាតុករ។ នៅទីក្រុងម៉ាន់ដេឡេគឺស្លាប់២៩នាក់ នៅទីក្រុងយ៉ង់ហ្កូនស្លាប់២៤នាក់ ។ ការបាញ់សម្លាប់ជនសីវិលដែលមានរហូតដល់ទៅ៩១នាក់នេះគឺចំពេលដែលពួកយោធាប្រារព្ធខួបកំណើតនៃកងទ័ពភូមាលើកទី៧៦មុនព្រឹត្តិការណ៍នេះកើតឡើងបណ្ដាញផ្សាយព័ត៌មានរបស់ពួកយោធាបានព្រមានថា នឹងបាញ់សម្លាប់បាតុករទាំងឡាយគឺបាញ់ឱ្យចំក្បាលនិងក្រោយខ្នងបើក្រុមបាតុករនោះបង្កការរាំងស្ទះពិធីរបស់ខ្លួន។ #US #Myanmar_Coup
Show more
0 Comments
sort Sort By