Следующий


គ្មានអ្នកក្បត់ ក៏គ្មានអ្នកខុស ឃុត សារ៉ា

18 Просмотры
SHARE Media
11
Опубликован в 08 Feb 2022 / В Музыка
Mobile Ads

⁣- បទ៖ គ្មានអ្នកក្បត់ក៏គ្មានអ្នកខុស
- ច្រៀង៖ សារ៉ា វីរៈ
- និពន្ធទំនុកច្រៀង និង មេឡូឌី៖ វីរៈ ពន្លក
- សម្រួលតន្ដ្រី៖ PETY SAM
- ក្រាហ្វិក និងកាត់ត៖ គង់ តូ
============== ==============

I. មិនមែនជាការចៃដន្យ ក៏មិនមែន ជាការព្រៀងទុក ប៉ុន្តែជាការកំណត់នៃលោកិយ ហេតុផលជាច្រើន សុទ្ធតែបិទបំភ្លៃ ឱ្យបងនិងស្រី យល់ច្រលំនឹងគ្នា។

II. គ្មានអ្នកណាមួយដែលក្បត់ ក៏គ្មានអ្នកណាមួយខុស គ្រប់យ៉ាងសុទ្ធជាកំហុសអចេតនា តែកំហុសនោះបានកែវាសនា រុញឱ្យជីវ៉ាទទួលយកអ្នកថ្មី។

R1. ទម្រាំយល់ការពិត ថ្ងៃស្អែកអូនត្រូវរៀបការហើយ តើផ្លូវបកក្រោយនៅឯណាម្ដេចមិនឃើញសោះ ឃើញតែបាក់បែក ផ្លូវទឹកភ្នែកសោកស្ដាយស្រណោះ ហេតុអ្វីស្នេហ៍ស្មោះរងគ្រោះធ្លាក់ខ្លួនយ៉ាងនេះ។

R2. ឈឺចាប់ដូចគ្នា ពោលពាក្យលាដូចវះបេះដូង ព្រោះស្នេហ៍ស្មោះត្រង់ប្រែរលាយនៅក្នុងភ្លើងទុក្ខ តែទោះយ៉ាងណាក៏ត្រូវទទួលយកការពិត សល់ត្រឹមចិត្តនឹក និងទឹកភ្នែកហូរចូលគ្នា។

R3. យំឱ្យអស់មកព្រលឹង រាត្រីហ្នឹងយើងថែរគ្នា ស្អែកយើងអស់វេលា ថ្ងៃក្រោយជួបគ្នា ជួបគ្នាត្រឹមអ្នកដទៃ៕

Показать больше
0 Комментарии sort Сортировать по

Следующий