ចាំអូនក្រោមដើមឈើ - ជា សុភា

19 Просмотры
SHARE Media
11
Опубликован в 08 Feb 2022 / В Музыка
Mobile Ads

⁣ បទ៖ ចាំអូនក្រោមដើមឈើ
- និពន្ធទំនុកច្រៀងនិងមេឡូឌី៖ វីរៈ ពន្លក
- និពន្ធបទភ្លេងនិងសម្រួលតន្ដ្រី៖ តេង សុគន្ធ
- ច្រៀង៖ ជា សុភា
- ថតនិងកាត់ត៖ គង់ តូ
- Title: Jam oun krom derm chheur
- Lyric & Melody: Vireak Ponlork
- Music: Teng Sokun
- Video: Kong To
==== Lyric ====
I. ខ្យល់ត្រសៀកៗ ស្លឹកឈើបក់រវិចៗ ទន្ទឹមថ្ងៃរៀបលិច ខ្ញុំមិនហ៊ាននឹងបិទនេត្រា ក្រោមដើមឈើមួយដើម ដែលពួកយើងធ្លាប់ដាំរួមគ្នា ពេលនេះធំហើយណាមានម្លប់ជ្រកបាន។
II. ដើមឈើកាន់តែធំ ដំណឹងម៉ុមកាន់តែស្ងាត់ឈឹង ស្វែងរកស្រស់ព្រលឹង យូរខែឆ្នាំមិនឃើញអូនឡើយ តើអូនបាត់ទៅណា បងនឹកអូនស្ទើរប្រេះទ្រូងហើយ ឬមួយស្រស់ត្រាណត្រើយភ្លេចដើមឈើស្នេហ៍។
R1. ពេលនឹកអូនម្ដងៗ បងអង្គុយចាំក្រោមដើមឈើ ពេលខ្លះខំរកមើល ឱ្យតែឮសំលេងស្រដៀង ថាមិនចង់យំទេ តែទឹកភ្នែកដូចគ្រាប់ភ្លៀង មើលមេឃខំស្រែកច្រៀងហៅអូនតាមខ្យល់។
R2. ជូនថ្ងៃខ្លះឈឺខ្លាំង បងចង់តែកាប់ដើមឈើផ្ដួល ព្រោះចង់លុបស្រមោល អនុស្សាស្នេហាឈឺចាប់ តែបងធ្វើមិនកើត បើកាប់ជីវិតអាចស្លាប់ ព្រោះឬសកែវដុះជាប់បេះដូងបងទៅហើយ។
III. មិនដឹងថាពេលនេះ ស្រស់ឆវីអូននៅទីណា ឬនៅក្បែរអ្នកណា បងពិតជាគិតមិនដឹងទេ គ្រាន់តែដឹងគ្រាមុន អូនគឺជាមនុស្សម្នាក់ស្មោះស្នេហ៍ តម្លៃស្រស់មាសមេធ្វើឱ្យបង​ទ្រាំចាំ៕

Показать больше
0 Комментарии sort Сортировать по