ម្ហូបឆ្ងាញ់ កន្លែងស្អាត មាននៅ​ Lounge 598

169 Vues
UniqueDishes
24
Publié le 15 Oct 2021 / Dans Film et animation
Mobile Ads

⁣⁣ហាង ឡោញ៥៩៨ (Lounge 598) មានបើកសម្រាប់ទទួលទានអាហារទាំង3ពេល មានម្ហូបបែបខ្មែរ ថៃ និងអឺរ៉ុប។
ម្ហូបប្រចាំហាងមានដូចជា បាយរសជាតិបឋម បាយក្រះផៅរសជាតិបែបថៃ បាយខ្ទឹម ជ្រក់បែបថៃ ក្តាមឆាបាយ៥៩៨ដែលមានរសជាតិកប់ ប្រភេទមីមាន មីក្រះផៅ មីឆាក្រះផៅ ចំពោះស៊ុបមាន គុយទាវ៥៩៨ឆ្ងាញ់ណាស់ គុយទាវផាក់ឡូវ នៅមានស៊ុបក្តាមទៀត មុខម្ហូបបែបអឺរុបក៏មានម្ហូបពិសេសច្រើនទៀត និយាយរួមមានម្ហូបគ្រប់មុខ ចង់ញុំាអីក៏មានដែរ។ ដល់ចំនុចពិសេសហើយគឺអាហារពេលល្ងាច ព្រោះមានសុទ្ធតែម្ហូបពិសេសៗតែម្តង ដូចជា អ៊ូកៗ៥៩៨ ដែលជាប្រភេទសាច់ជ្រូកបំពងមានរសជាតិឆ្ងាញ់ បើបានទទួលទានជាមួយស្រាក្រហមទៀត មិនបាច់និយាយច្រើនទេ ដឹងតែអារម្មណ៍អណ្តែតអណ្តូងតែម្តង។ មិនត្រឹមតែម្ហូបឆ្ងាញ់ទេ បរិយាកាសពេលយប់គឺអស្ចារ្យ ញុំាស្តេកសាច់គោ សាច់ចៀម ជាមួយស្រាក្រហមដែលមានលើស ១០០ប្រភេទ អមជាមួយការលេងតន្រ្តីរបស់ band ទៀត ចាំអីទៀតមកសាកល្បងម្ហូបនៅហាង ឡោញ៥៩៨ (Lounge 598) ទាំងអស់គ្នា។

Montre plus
1 commentaires sort Trier par

bs seng
bs seng 2 années depuis

Hi

   1    0
Montre plus